Pochettino ចង់បានខ្សែប្រយុទ្ធ Leverkusen មកពង្រឹងតំបន់ប្រយុទ្ធខ្លួននារដូវកាលក្រោយ

បរទេស៖ ក្លឹប Chelsea ត្រូវបានរាយការណ៍អំពីការចាប់អារម្មណ៏ទៅលើខ្សែប្រយុទ្ធ Victor Boniface របស់ក្លឹប Bayer Leverkusen ជាគោលដៅអទិភាពសម្រាប់ការដោះដូរនារដូវក្តៅសម្រាប់ពង្រឹងនៅតំបន់ប្រយុទ្ធរបស់ក្លឹបតោខៀវ។

Victor Boniface_Leverkusen_20231220

នេះបើយោងតាមការចេញផ្សាយរបស់ BILD បានអោយដឹងថាក្លឹប Chelsea បានបញ្ជាក់អំពីអត្តសញ្ជាណរបស់កីឡាករវ័យ ២៣ឆ្នាំ ជាគោលដៅអទិភាពសម្រាប់យកមកពង្រឹងនៅតំបន់ប្រយុទ្ធ។ កីឡាករ Boniface បានបង្ហាញនៅទម្រង់លេងយ៉ាងល្អសម្រាប់ក្លឹប Bayer Leverkusen នៅរដូវកាលនេះ ដោយបានស៊ុតបញ្ចូលទី ១០គ្រាប់ និង assist ៧ដងក្នុងការបង្ហាញខ្លួននៅ Bundesliga៕

Previous articleDavid Moyes សម្លឹងឃើញខ្សែប្រយុទ្ធរបស់ក្លឹប Bournemouth
Next articleChelsea បានចាប់អារម្មណ៍ទៅលើកីឡាកររបស់ Napoli និង Barcelona