Chelsea សម្រេចចិត្តលក់យុវជនឆ្នើមរបស់ខ្លួន ២រូប

បរទេស៖​ នេះបើយោងតាមការចេញផ្សាយរបស់ GiveMeSport របស់អ្នកសារព័ត៌មាន Dean Jones បានអោយដឹងថាម្ចាស់ក្លឹបតោខៀវ លោក Todd Boehly បានរៀបចំក្នុងការលក់ចេញនៅកីឡាករខ្លះនារដូវក្តៅនេះ។ នៅក្នុងការលក់ចេញនោះ ក៏មានកីឡាករ Callum Hudson-Odoi នឹង Conor Gallagher ផងដែរ។

អ្នកសារព័ត៌មាន Jones បានបញ្ជាក់ថា “ក្លឹប Bayern Leverkusen បាននឹងកំពុងខ្ចីជើងកីឡាករ Hudson-Odoi ហើយវាច្បាស់លាស់ណាស់ដែលគាត់អាចនឹងធ្វើការផ្លាស់ប្តូរនៅចុងរដូវកាលនេះ”។

អ្នកសារព័ត៌មានដដែរបានបន្ថែមថា “ក្រៅពី Hudson-Odoi គឺពួកគេអាចនឹងលក់ចេញនៅយុវជន Gallagher នៅរដូវកាលក្រោយដូចគ្នា។ ប្រភពមិនបញ្ចេញឈ្មោះបានអោយនិយាយថាប្រសិនជាគាត់ត្រូវបានលក់ចេញមែន គឺគាត់នឹងមិនលេងនៅលីគផ្សេងនោះទេ ដោយគាត់នឹងបន្តលេងនៅអង់គ្លេសដដែរ”៕

Previous articleលែងចង់នៅ Man Utd ទៀតហើយ!! ទើបសម្រេចចិត្តចាកចេញនៅរដូវក្តៅនេះ
Next articleក្លឹបនៅអង់គ្លេសមួយចង់បាន Nicolo Barelle របស់ Inter Milan