បុគ្គលសំខាន់របស់ក្លឹប Bayern រំលឹកដល់រឿងយកលោក Julian Naglesmann មកដឹកនាំវិញ

បរទេស៖ លោក Uli Hoeness ប្រធានកិត្តិយសរបស់ក្លឹប Bayern Munich បាននិយាយថាការវិលត្រលប់របស់លោក Julian Naglesmann មកកាន់ក្លឹប Bayern Munich វិញក្នុងនាមជាគ្រូបង្វឹក មួយឆ្នាំបន្ទាប់ពីត្រូវបានបណ្តេញចេញពីតួនាទីគឺ “អាចយល់បាន” ។ កុងត្រារបស់លោក Naglesmann ក្នុងនាមជាគ្រូបង្វឹកក្រុមជម្រើសជាតិអាឡឺម៉ង់ត្រូវបានបញ្ចប់បន្ទាប់ពី Euros ខណៈលោក Thomas Tuchel នឹងចាកចេញពីក្លឹបនៅចុងបញ្ចប់នៃរដូវកាលនេះ។

Bayern Munich FEUD! Julian Nagelsmann hits out at club hierarchy for  leaking sacking news before he was told | Goal.com US

លោក Hoeness បានប្រាប់ ransport តាមរយៈ Sky Sports ថា៖ “ពួកយើងត្រូវធ្វើរឿងដ៏ច្បាស់លាស់មួយនៅក្លឹប Bayern យ៉ាងហោចណាស់ជាមួយនឹងការគ្រប់គ្រងដែលយើងមាននៅពេលនេះ គឺពិតជាគ្មានការអន់ចិត្តចំពោះ Julian Nagelsmann”។

Bayern in dispute with ex-CEO Kahn over firing - ESPN

“ការពិតគឺថាលោក Oliver Kahn និងលោក Hasan Salihamidzic ដែលទទួលខុសត្រូវចំពោះការបណ្តេញលោក Nagelsmann ហើយឥលូវនេះអ្នកទាំងពីរលែងនៅទីនេះទៀតហើយ”។

Hasan Salihamidžić no longer board member for sport

លោក Hoeness បានបន្ថែមទៀតថា៖ “ដូច្នេះការត្រលប់មកវិញ? ប្រហែលជាអាចស្រមៃបាន ជាពិសេសលោក Nagelsmann គ្រាន់តែជាគ្រូបង្វឹកជម្រើសជាតិរហូតដល់ក្រោយ Euros ហើយថ្មីៗនេះមានរឿងបន្តិច ដោយសារគាត់ស្ទើរតែមិនអាចបង្ហាត់បច្ចេកទេសជាមួយក្រុមជម្រើសជាតិបានដោយមានការណាត់ជួបតិចតួច”៕

Previous articleReal Madrid គ្រោងធ្វើរឿងនេះសម្រាប់អ្នកចាំទី Andriy Lunin
Next articleកីឡាករ Teun Koopmeiners បានជូនដំណឹងទៅកាន់ក្លឹប Atalanta ហើយ