បរទេស៖ កីឡាករ Lucas Paqueta បានបដិសេធមិនព្រមផ្លាស់ទៅក្លឹប Manchester City នៅរដូវក្តៅនេះទេ ហើយគាត់ក៏បានបដិសេធចំពោះការអត្ថាធិប្បាយទៅលើរឿងមួយនេះ ដោយសារតែវាការមិនគោរពចំពោះក្លឹប West Ham ។
ខ្សែបម្រើរូបនេះមានតម្លៃផ្ទេរ ៨០លានផោន (១០២លានដុល្លារ) សម្រាប់ព័ត៌មានក្នុងការផ្ទេរទៅកាន់ក្លឹបម្ចាស់ជើងឯកអឺរ៉ុប និងអង់គ្លេស ប៉ុន្តែអ្វីៗមិនមានការកើតឡើងនោះទេ។

នៅពេលដែលសាកសួរអំពីការចាប់អារម្មណ៍របស់ក្លឹប Man City ខាងកីឡាករ Paqueta បាននិយាយនៅក្នុងសន្និសិទ្ធសារព័ត៌មានថា៖ “ខ្ញុំមានការគោរពច្រើនចំពោះ West Ham ខ្ញុំមានរដូវកាលដ៏ល្អ ហើយនេះបានជួយខ្ញុំច្រើនក្នុងការវិវត្តន៍របស់ខ្ញុំនៅក្នុង Premier League ។ ចំពោះការគោរពទៅកាន់ក្លឹប គឺខ្ញុំត្រូវតែផ្តោតលើការប្រកួតរបស់ខ្ញុំ”។
គួរបញ្ជាក់ថា ក្លឹប West Ham កំពុងឈរនៅលេខរៀងទី៧ នៃ Premier League ហើយនឹងត្រូវទៅសួរសុខទុក្ខក្លឹប Newcastle United នៅថ្ងៃទី៣០ ខែមីនា ខាងមុខនេះ៕



