បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sport បានអោយដឹងថាក្លឹប Arsenal, Liverpool, Manchester City, និង Manchester United សុទ្ធតែចាប់អារម្មណួចង់បានខ្សែប្រយុទ្ធស្លាប Rodrygo របស់ក្លឹប Real Madrid។
.jpg?auto=webp&format=pjpg&width=3840&quality=60)
ទោះបីជាមានការចាប់អារម្មណ៍ពីក្លឹបនៅអង់គ្លេសក៏ដោយក្លឹប Real Madrid ហាក់ដូចជាស្ទាក់ស្ទើរក្នុងការពិភាក្សាទាក់ទងនឹងការផ្ទេរដ៏មានសក្តានុពលរបស់កីឡាករ Rodrygo ។ យ៉ាងណាក៏ដោយ ប្រភពនានាបានលើកឡើងថា ពួកគេអាចនឹងពិចារណាលើការចរចារ ប្រសិនជាពួកគេអាចទទួលបាននៅសំណើរដ៏ធំមួយ ដែលតាមពាក្យចចាមអារ៉ាមគឺតម្លៃប្រមាណ ១០០លានអឺរ៉ូ។

កីឡាករ Rodrygo ទើបតែចុះហត្ថលេខាទៅលើកុងត្រាថ្មីជាមួយនឹងក្លឹបអធិរាជស កាលពីខែវិច្ឆិកាកន្លងទៅ ដោយគាត់នឹងបន្តស្នាក់នៅជាមួយក្លឹប Real Madrid ដល់ឆ្នាំ២០២៨ ហើយគាត់ត្រូវផ្តោតទៅលើក្លឹបបច្ចុប្បន្ននេះ។ ទោះបីជាយ៉ាងណាក៏ដោយ ជាមួយនឹងការមកដល់របស់កីឡាករ Endrick និងការចុះហត្ថលេខាដ៏មានសក្តានុពលរបស់កីឡាករ Kylian Mbappé កំពុងលេចចេញ ភាពមិនច្បាស់លាស់ជុំវិញតួនាទីអនាគតរបស់កីឡាករ Rodrygoនៅ Bernabeu ៕




