Barca អាចនឹងយកកីឡាករ ៤រូបនេះ ដើម្បីធ្វើជាថ្នូរផ្ទេរយកកីឡាករ Onana របស់ Everton

បរទេស៖ ក្លឹប Barcelona ចង់ពង្រឹងជម្រើសខ្សែបម្រើរបស់ខ្លួន និងចាត់ទុក Onana ជាគោលដៅកំពូលសម្រាប់ទីផ្សារដោះដូរកីឡាករនាពេលខាងមុខ។ កីឡាករ Onana ដែលបានចូលរួមជាមួយក្លឹប Everton ពីក្លឹប Lille ក្នុងតម្លៃ ៣៣លានផោនក្នុងឆ្នាំ ២០២២ បានធ្វើអោយខ្លួនគាត់ក្លាយជាចំណែកដ៏សំខាន់មួយរបស់ក្លឹបស្ករតាំងម៉ែ Everton យ៉ាងឆាប់រហ័ស ដោយបង្ហាញអំពីទេពកោសល្យរបស់គាត់ក្នុងការបង្ហាញខ្លួន ២៩ ប្រកួតនិងស៊ុតបញ្ចូលទី៣គ្រាប់នៅរដូវកាលនេះ។ នៅអាយុត្រឹមតែ២២ឆ្នាំ ខ្សែបម្រើសញ្ជាតិបែលហ្ស៊ិករូបនេះត្រូវបានគេចាត់ទុកថាជាកីឡាករដែលមានអនាគតដ៏ជោគជ័យមួយ ហើយគាត់បានទាក់ទាញការចាប់អារម្មណ៍ពីសំណាក់ក្លឹបកំពូលៗជាច្រើននៅទូទាំងទ្វីបអឺរ៉ុប។

Amadou Onana Everton 2023-24

ដំបូងឡើយក្លឹប Barcelona ហាក់ដូចជាមានការស្ទាក់ស្ទើរក្នុងការផ្ទេរយកកីឡាករ Onana ដោយសារតែតម្លៃខ្លួនចចាមអារ៉ាមដែលក្លឹប Everton ចង់ដាក់លក់គឺ ៦០លានអឺរ៉ូ (៥១.៤៩លានផោន /៦៥.១៧លានដុល្លារ) ។ ទើបីជាយ៉ាងណាក៏ដោយ បើយោងតាមការចេញផ្សាយរបស់ Sport បានអោយដឹងថាក្លឹប Barcelona មានឆន្ទៈក្នុងការស្វែងរកនៅពិធីសាស្ត្រផ្សេង ដើម្បីអាចធានាក្នុងការផ្ទេរយកគាត់ ខណៈក្លឹប Barca បានរាយការណ៍អំពីការផ្តល់ជូននៅជម្រើសកីឡាករ ៤រូបសម្រាប់ដោះដូរជាមួយនឹងក្លឹប Everton ។

ក្លឹប Barcelona អាចនឹងដាក់បញ្ចូលនៅកីឡាករមួយចំនួនដូចជា Ansu Fati, Clement Lenglet និង Dest ព្រម​ទាំង Fermin Lopez ដែលកំពុងបង្ហាញទម្រង់លេងយ៉ាងល្អក្រោមការដឹកនាំរបស់លោក Xavi Hernandez។ Barcelona បានធ្វើជំនួញជាច្រើនជាមួយ Everton នៅក្នុងទីផ្សារដោះដូរកីឡាករនាពេលកន្លងមកនេះ រួមទាំងកិច្ចព្រមព្រៀងសម្រាប់ Andre Gomes, Gerard Deulofeu និង Yerry Mina ។

ខណៈពេលដែលការចាកចេញរបស់ Onana នឹងក្លាយជាការខាតបង់ ការរំពឹងទុកនៃការទទួលបានកីឡាករថ្មីបូកនឹងសាច់ប្រាក់បង្ហាញពីឱកាសដ៏ទាក់ទាញសម្រាប់ Everton ។ កីឡាករ Onana ខ្លួនឯងត្រូវបានគេរាយការណ៍ថាមានការចាប់អារម្មណ៍ នឹងការរំពឹងទុកក្នុងការទៅចូលរួមជាមួយក្លឹប Barcelona ដែលធ្វើឱ្យក្លឹបកាតាឡានបានក្លាយជាគោលដៅអាទិភាពសម្រាប់គាត់នៅរដូវក្តៅនេះ។ ម៉្យាងវិញទៀតកីឡាករ Fati និងកីឡាករ Dest អាចជាការបន្ថែមដ៏មានតម្លៃសម្រាប់ក្លឹប Everton ជាពិសេសនៅក្នុងតំណែងខ្សែបម្រើស្លាប និងខ្សែការពារស្តាំ ដែលត្រូវការការកែលម្អជាថ្មី។ លើសពីនេះទៀត កីឡាករ Lopez ដែលជាខ្សែបម្រើដ៏ល្អ ដែលមានសមត្ថភាពអាចលេងបានច្រើនតួនាទី ក៏អាចជំនួសកន្លែងរបស់កីឡាករ Onana បានផងដែរ ។

Ansu Fati Brighton

ប្រសិនជាក្លឹប Barcelona មិនអាចចុះហត្ថលេខាយកបានកីឡាករ Onana នោះទេ ក៏មានក្លឹបផ្សេងដូចជា Manchester United និង Arsenal ដែលបានរាយការណ៍អំពីការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការប្រជែងគ្នាយកខ្សែបម្រើឆ្នើមរូបនេះ៕

Previous articleក្លឹប Bayern និយាយដល់រឿងលោក Alonso ថា
Next articleChelsea អាចនឹងប្តូរគោលដៅទៅរកកីឡាកររបស់ Inter