Laporta និយាយអំពីដំណឹង De Jong ចង់ចាកចេញពីក្លឹប Barca

បរទេស៖ ប្រធានក្លឹប Barcelona លោក Joan Laporta បានបង្ហាញទំនុកចិត្តលើការប្តេជ្ញាចិត្តរបស់ Frenkie de Jong ចំពោះក្លឹប ដោយបញ្ជាក់ថា ខ្សែបម្រើរូបនេះ “រីករាយណាស់” និងគ្មានចេតនាចាកចេញនោះទេ។

BArcelona Terminates Contract With Nike

លោក Laporta បានប្រាប់ទៅកាន់សារព័ត៌មាន Mundo Deportivo ថា៖ “Frenkie de Jong រីករាយណាស់នៅទីនេះ។ គាត់តែងតែប្រាប់ខ្ញុំថាគាត់ចូលចិត្តនៅ Barça ហើយយើងរីករាយជាមួយ Frenkie ផងដែរ។ ខ្ញុំមិនព្រួយបារម្ភអំពីអនាគតរបស់គាត់ទាល់តែសោះ”។

Frenkie De Jong Barcelona 2023-24

គួរបញ្ជាក់ថាកីឡាករ De Jong បានបង្ហាញខ្លួនអោយក្លឹប Barcelona នៅគ្រប់ព្រឹត្តិការណ៍ក្នុងរដូវកាលនេះ ចំនួន ២៧ប្រកួត និងអាចស៊ុតបញ្ចូលទីបាន ២គ្រាប់ផងដែរ។ ខាងក្លឹប Barcelona នឹងត្រូវជួបប្រកួតជាមួយនឹងក្លឹប Las Palmas នៅថ្ងៃអាទិត្យ ទី៣១ ខែមីនានេះ៕

Previous articleខ្សែបម្រើ Teun Koopmeiners បង្ហើបអំពីលីគដែលខ្លួនចង់ទៅលេងបន្ទាប់
Next articleCrystal Palace សម្លឹងឃើញកីឡាករ ២រូប សម្រាប់ជំនួសកន្លែង Michael Olise