Man Utd គ្រោងចំណាយ ៤០លានផោនសម្រាប់ខ្សែបម្រើក្លឹប Wolves

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Football Transfers បានអោយដឹងថាក្លឹបយក្សនៅ Premier League គឺ Manchester United បានរាយការណ៍អំពីការចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយកខ្សែបម្រើ Joao Gomes របស់ក្លឹប Wolves នាទីផ្សារដោះដូររដូវក្តៅខាងមុខ។

ក្លឹបបិសាចក្រហម បានរាយការណ៍ក្នុងការត្រៀមផ្តល់នៅតម្លៃ ៤០លានផោនសម្រាប់ការផ្ទេរកីឡាកររូបនេះ ប៉ុន្តែពួកគេត្រូវបានប្រជែងជាមួយនឹងក្លឹបដូចជា Liverpool និង Arsenal ដែរ។

joao gomes

គួរបញ្ជាក់ថាខ្សែបម្រើ Joao Gomes បានបង្ហាញខ្លួននៅគ្រប់ព្រឹត្តិការណ៍ទាំងអស់អោយក្លឹប Wolves ចំនួន ២៧ប្រកួត នឹងអាចស៊ុតបញ្ចូលទីបាន ២គ្រាប់៕

Previous articleលោក Laporta និយាយដល់រឿងសំណើរផ្ទេរ ២០០លានអឺរ៉ូ សម្រាប់កីឡាករ Lamine Yamal
Next articleក្លឹប Inter Milan កំពុងចាប់អារម្មណ៍ខ្សែការពាររបស់ Torino