លោក Laporta និយាយដល់រឿងសំណើរផ្ទេរ ២០០លានអឺរ៉ូ សម្រាប់កីឡាករ Lamine Yamal

បរទេស៖ កាលពីដើមខែមីនា សារព័ត៌មាន Marca បានរាយការណ៍ថាក្លឹបយក្សនៅបារាំង Paris Saint-Germain បានរៀបចំនៅសំណើរដែលមានទំហំទឹកប្រាក់ប្រមាណ ២០០ លានអឺរ៉ូសម្រាប់ផ្ទេរយកកីឡាករ Lamine Yamal ដែលកំពុងលេងនៅទឹកដី Camp Nou។ ឥឡូវនេះ ប្រធានក្លឹប Barcelona លោក Joan Laporta បានអះអាងជាថ្មីថា ក្លឹបបានបដិសេធសំណើរ ២០០ លានអឺរ៉ូសម្រាប់ផ្ទេរយកខ្សែប្រយុទ្ធវ័យក្មេងរូបនេះ។

Joan-Laporta

ប្រធានក្លឹប Barca រូបនេះបានអះអាងថា ក្រៅពីខ្សែបម្រើស្លាបវ័យ ១៦ឆ្នាំ រូបនេះ ពួកគេនៅបានទទួលនៅសំណើរសម្រាប់កីឡាករ Barcelona ប្រាំមួយនាក់ផ្សេងទៀតពីក្លឹបគូប្រជែង។ ទោះបីជាយ៉ាងណាក៏ដោយ ក៏ក្លឹបយក្សកាតាឡានមិនមានបំណងចង់លក់កីឡាករវ័យក្មេងរបស់ពួកគេណាម្នាក់នោះដែរ។

Lamine Yamal Barcelona 2023-24

លោក Laporta បានប្រាប់ទៅកាន់ SPORT ថា៖ “យើងទទួលបាននៅសំណើរសុំផ្ទេរកីឡាករដូចជា Lamine Yamal ក្នុងតម្លៃ ២០០លានអឺរ៉ូ ហើយយើងបាននិយាយថាទេ ពីព្រោះយើងជឿជាក់លើក្មេងប្រុសម្នាក់នេះ”។

លោក Laporta បានបន្ថែមទៀតថា៖ “យើងក៏មានសំណើរផ្ទេរសម្រាប់កីឡាករ Alejandro Balde, Fermin, Gavi, Pedri, De Jong, Araujo… ប៉ុន្តែពួកយើងមិនចង់លក់ពួកគេនោះទេ”។

Xavi

ក្រុមរបស់លោក Xavi នឹង​ចូល​មកប្រកួតប្រជែង​វិញ​បន្ទាប់​ពី​សម្រាក​អន្តរជាតិ​នៅ​ថ្ងៃ​ទី៣០ ខែ​មីនា ខណៈ​ដែល​ពួក​គេ​ប៉ះក្លឹប La Palmas នៅក្របខណ្ឌ La Liga៕

Previous articleក្លឹប Inter Miami ចង់យកកីឡាករម្នាក់របស់ Atletico មកកាន់ទឹកដីអាមេរិក
Next articleMan Utd គ្រោងចំណាយ ៤០លានផោនសម្រាប់ខ្សែបម្រើក្លឹប Wolves