ក្លឹប Inter Miami ចង់យកកីឡាករម្នាក់របស់ Atletico មកកាន់ទឹកដីអាមេរិក

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់អ្នកសារព័ត៌មានកីឡា Ekrem Konur បានអោយដឹងថាក្លឹបបាល់ទាត់ Inter Miami នៅ Major League Soccer បានចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែបម្រើ Axel Witsel របស់ក្លឹប Atletico Madrid នៅរដូវក្តៅខាងមុខនេះ។

ក្រុមរបស់ Lionel Messi នឹងត្រូវជួបប្រកួតជាមួយនឹងក្លឹប LA Galaxy ដែលកំពុងចង់បានខ្សែបម្រើសញ្ជាតិបែលហ្ស៊ិកវ័យ ៣៥ ឆ្នាំរូបនេះផងដែរ។

Koke Witsel Atletico Madrid

គួរបញ្ជាក់ថាកីឡាករ Axel Witsel កំពុងលេងអោយក្លឹប Atletico Madrid ហើយសម្រាប់រដូវកាល ២០២៣-២៤នេះ គាត់បានបង្ហាញខ្លួន ៤២ដងអោយក្លឹបនៅអេស្ប៉ាញមួយនេះ ហើយស៊ុតបញ្ចូលទីបាន ១គ្រាប់៕

Previous articleMan Utd កំពុងតែចាប់អារម្មណ៍ទៅលើខ្សែបម្រើរបស់ក្លឹប Leicester City
Next articleលោក Laporta និយាយដល់រឿងសំណើរផ្ទេរ ២០០លានអឺរ៉ូ សម្រាប់កីឡាករ Lamine Yamal