Man Utd កំពុងតែចាប់អារម្មណ៍ទៅលើខ្សែបម្រើរបស់ក្លឹប Leicester City

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ 90min បានអោយដឹងថាក្លឹប Leicester City បានរាយការណ៍អំពីផែនការក្នុងការលក់ខ្សែបម្រើ Kiernan Dewsbury-Hall នារដូវក្តៅខាងមុខ។

ក្លឹប Leicester City ទាមទារនៅតម្លៃផ្ទេរប្រមាណ ២៥លានផោន សម្រាប់ក្លឹបនៅ Premier League មួយចំនួនដូចជា Manchester United និង Tottenham Hotspur ដែលចាប់អារម្មណ៍ចង់ចុះហត្ថលេខាយកគាត់។

Kiernan Dewsbury-Hall Leicester 2023-24

គួរបញ្ជាក់ថាកីឡាករ Kiernan Dewsbury-Hall បានបង្ហាញខ្លួនអោយក្រុម Leicester City ចំនួន ៤១ប្រកួតនៅគ្រប់ព្រឹត្តិការណ៍ទាំងអស់នារដូវកាល ២០២៣-២៤ ហើយបានស៊ុតបញ្ចូលទៅចំនយន ១០គ្រាប់៕

Previous articleអនុប្រធានទីមួយរបស់សមាគមបាល់ទាត់អាឡឺម៉ង់ និយាយអំពីអនាគតរបស់លោក Julian Nagelsmann
Next articleក្លឹប Inter Miami ចង់យកកីឡាករម្នាក់របស់ Atletico មកកាន់ទឹកដីអាមេរិក