អនុប្រធានទីមួយរបស់សមាគមបាល់ទាត់អាឡឺម៉ង់ និយាយអំពីអនាគតរបស់លោក Julian Nagelsmann

បរទេស៖ អនុប្រធានទីមួយរបស់សមាគមបាល់ទាត់អាឡឺម៉ង់ លោក Hans-Joachim Watzke បានអះអាងថា ពួកគេមានគ្រោងក្នុងការបន្តកុងត្រាអោយលោក Julian Nagelsmann ក្រោយបញ្ចប់ព្រឹត្តិការណ៍ Euro 2024 ទៅទៀត។

Hans-Joachim Watzke :: Präsidium :: Verbandsstruktur :: Der DFB :: DFB -  Deutscher Fußball-Bund e.V.

លោក Watzke បានប្រាប់ទៅកាន់សារព័ត៌មាន Sky Sports ថា៖ “សមាគមបាល់ទាត់អាឡឺម៉ង់ មានគ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់ដ៏ល្អម្នាក់គឺលោក Julian Nagelsmann ហើយវាសមហេតុផលក្នុងការព្យាយាមរក្សាគាត់ឱ្យបានយូរ”។

Julian Nagelsmann Germany 03212024

គួរបញ្ជាក់ថាលោក Julian Nagelsmann ទើបតែមកដឹកនាំក្រុមជម្រើសជាតិអាឡឺម៉ង់កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ដោយប្រកួតបាន ៥ដង ក្នុងនោះឈ្នះ ២ដង ស្នើរ ១ដង និងចាញ់ ២ដង៕

Previous articleខ្សែប្រយុទ្ធ Napoli ម្នាក់ នៅតែជាគោលដៅចំបងរបស់ក្លឹប Chelsea ដដែរ
Next articleMan Utd កំពុងតែចាប់អារម្មណ៍ទៅលើខ្សែបម្រើរបស់ក្លឹប Leicester City