ខ្សែប្រយុទ្ធ Napoli ម្នាក់ នៅតែជាគោលដៅចំបងរបស់ក្លឹប Chelsea ដដែរ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Rudy Galetti បានអោយដឹងថាកីឡាករ Victor Osimhen នៅតែជាគោលដៅចំបង់របស់ក្លឹប Chelsea ក្នុងការយកមកពង្រឹងនៅតំបន់ប្រយុទ្ធ។ សម្រាប់កិច្ចសន្យាជាមួយនឹងកីឡាករ គឺមិនមែនជាបញ្ហាចោទនោះទេ ដោយកីឡាករក៏ចង់ទៅចូលរួមជាមួយនឹងក្លឹប Chelsea ផងដែរ។

ដូចដែលបានបញ្ជាក់ ខាងក្លឹបនៅអង់គ្លេស ហ៊ានចំណាយតម្លៃតាមលក្ខខណ្ឌផ្តាច់កុងត្រារបស់ក្លឹប ប៉ុន្តែការចរចាទាក់ទងនឹងការទូរទាត់ប្រាក់ត្រូវធ្វើឡើងជាមួយនឹងក្លឹប Napoli។

Osimhen resumes training, fit for Atalanta clash

គួរបញ្ជាក់ថានៅក្នុងរដូវកាល ២០២៣-២៤នេះ កីឡាករ Victor Osimhen បានបង្ហាញខ្លួនអោយក្លឹប Napoli នៅគ្រប់ព្រឹត្តិការណ៍ទាំងអស់ចំនួន ២៤ប្រកួត ដោយស៊ុតបញ្ចូលទីបាន ១៣គ្រាប់៕

Previous articleប្រធានក្លឹប Barca បញ្ជាក់ថាក្លឹបនឹងមិនធ្វើរឿងនេះដាច់ខាតសម្រាប់ទីផ្សារដូវក្តៅ
Next articleអនុប្រធានទីមួយរបស់សមាគមបាល់ទាត់អាឡឺម៉ង់ និយាយអំពីអនាគតរបស់លោក Julian Nagelsmann