កីឡាករ Echeverri មិនអាចមកចូលរួមជាមួយ Man City នៅរដូវកាលក្រោយបាននោះទេ

បរទេស៖ តារាឆ្នើមសញ្ជាតិអាហ្សង់ទីនដែលបានចុះហត្ថលេខាជាផ្លូវការផ្ទេរមកកាន់ក្លឹប Manchester City កាលពីដើមខែមករា ហើយឥលូវគាត់ត្រូវបន្តស្នាក់នៅជាមួយក្លឹប River Plate រហូតដល់ចុងបញ្ចប់នៃរដូវកាលបច្ចុប្បន្ន ហើយត្រូវបានរំពឹងថានឹងមកកាន់កីឡដ្ឋាន Etihad សម្រាប់ដើមឆ្នាំ២០២៥ ។ ទោះបីជាយ៉ាងណាក៏ដោយ បើយោងតាមការចេញផ្សាយរបស់អ្នកសារព័ត៌មាន Sebastian Srur បានអោយដឹងថាកីឡាករ Echeverri អាចនឹងត្រូវផ្ទេរទៅកាន់ក្លឹប Girona ក្នុងកិច្ចសន្យាខ្ចីជើងរយៈពេល ៦ខែ នាខាមករា មុនពេលដែលគាត់នឹងមកចូលរួមជាមួយនឹងក្លឹប City សម្រាប់រដូវកាល ២០២៥-២៦។

Claudio Echeverri

កីឡាករវ័យ ១៨ឆ្នាំរូបនេះ ត្រូវបានចាប់ទុកថាជាតារាឆ្នើមម្នាក់ក្នុងព្រឹត្តិការណ៍ U17 World Cup កាលពីឆ្នាំមុន ហើយទម្រង់លេងដ៏ល្អរបស់គាត់បានធ្វើអោយមានការទាក់ទាញក្លឹបយក្សនៅតំបន់អឺរ៉ុបជាច្រើន ហើយក្នុងនោះក៏មានក្លឹប Barcelona ផងដែរ។ ប៉ុន្តែក្លឹបទាំងនោះត្រូវប្រជែងគ្នាដើម្បីអាចយកបានកីឡាករវ័យក្មេងរូបនេះ។

ដោយត្រូវបានគេស្គាល់ថាជា “កីឡាករ Lionel Messi ជំនាន់ថ្មី” របស់អាហ្សង់ទីន កីឡាករ Echeverri បានបង្ហាញខ្លួនអោយក្រុមឈុតធំរបស់ក្លឹប River Plater ចំនួន ៦ដង នៅក្នុងរដូវកាលនេះ ហើយគាត់អាចស៊ុតបញ្ចូលទីបាន ១គ្រាប់ និង assist បានមួយចំនួនទៀត។

Claudio Echeverri Argentina Under 17

អនាគតតារាឆ្នើមរបស់ក្លឹប City ដែលបានបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិ U23 អាហ្សង់ទីន ចំនួន ៦ ដង នឹងសង្ឃឹមថាអាចចូលរួមជាមួយក្រុមរបស់លោក Javier Mascherano ដែលនឹងចូលរួមប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ២០២៤ នៅរដូវក្តៅនេះ៕

Previous articleលោក Julian Naglesmann ទំនង់ជាទទួលយកនៅសំណើរបន្តដឹកនាំក្រុមជម្រើសជាតិអាឡឺម៉ង់
Next articleគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស និយាយអំពីបញ្ហារបួសរបស់ Walker ថា