គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស និយាយអំពីបញ្ហារបួសរបស់ Walker ថា

បរទេស៖ អ្នក​ចាត់​ការ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​បាន​អះអាង​ថា បញ្ហា​របស់ Walker អាច​ជា​ការ​ព្រួយ​បារម្ភមួយរបស់ក្រុមជម្រើសអង់គ្លេស។ លោក​បាន​អះអាង​បន្ថែម​ថា ក្រុមគ្រូពេទ្យ​នឹង​តាមដាន​ស្ថានភាព​របស់​កីឡាករ​មុន​នឹង​ផ្តល់​ការ​វាយតម្លៃ​លើ​រូប​គេ។

Kyle Walker England substitute 2024

កាលពីថ្ងៃសៅរ៍ តារា​ឆ្នើមរបស់ក្លឹប Manchester City ត្រូវ​បាន​គេ​ប្តូ​ចេញក្រោយចូលលេងបាន​ត្រឹម​តែ​២០​នាទី​ប៉ុណ្ណោះ​ក្នុង​ការ​ប្រកួត​មិត្ត​ភាព​ជាមួយ​ប្រទេសប្រេស៊ីល ដោយសារ​តែ​មាន​បញ្ហាររបួស​សរសៃ​ពួរ។

Kyle Walker England injury 2024

គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសបាននិយាយប្រាប់ Channel 4 ក្រោយចប់ការប្រកួតថា៖ “យើងមិនទាន់ដឹងនៅឡើយទេ។ គាត់មានអារម្មណ៍អ្វីមួយ ប៉ុន្តែគាត់មិនមែនជាកីឡាករដែលជួបបញ្ហារបួសញឹកញាប់នោះទេ ដូច្នេះគាត់មិនច្បាស់ថាវាជាអ្វីនោះទេ។ យើង​ត្រូវ​ធ្វើការតាមដាន និងធ្វើការវាយ​តម្លៃ​នៅ​ថ្ងៃ​ខាង​មុខទៀត”។

ក្លឹប City ក៏បានធ្វើការតាមដានទៅលើស្ថានភាពរបួសរបស់ខ្សែការពាររូបនេះ ខណៈពួកគេនឹងត្រូវជួបប្រកួតជាមួយក្រុមកំពូលតារាង Premier League គឺក្លឹប Arsenal នៅសប្តាហ៍បន្ទាប់។ វត្តមានរបស់កីឡាករ Walker នៅក្នុងតំបន់ការពាររបស់ពួកគេគឺមានសារៈសំខាន់ក្នុងជំនួបមួយនេះ ខណៈក្រុមរបស់លោក Pep Guardiola កំពុងតាមពីក្រោយក្រុមកាំភ្លើងធំចំនួន ១ពិន្ទុ។

Harry Kane auf dem Boden

កីឡាករ​វ័យ ៣៣ឆ្នាំ​រូបនេះ ទំនង​ជា​មិន​អាច​ចូល​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​បាន​ទេ ខណៈ​ដែល​ពួក​គេ​នឹងប៉ះ​បែលហ្សិក​ក្នុង​ការ​ប្រកួត​មិត្ត​ភាព​បន្ទាប់ទៀតរបស់​ពួក​គេ​នៅ​ថ្ងៃ​អង្គារខាងមុខ។ ប្រសិនជាអវត្តមានមែន គាត់នឹងត្រូវស្ថិតនៅក្នុងបញ្ចីរបួសជាមួយកីឡាករ Harry Kean ដែលត្រូវបានលោក Southgate បញ្ជាក់អំពីការដកខ្លួនរបស់ Harry Kean ក្នុងការប្រកួតកាលពីថ្ងៃសៅរ៍៕

Previous articleកីឡាករ Echeverri មិនអាចមកចូលរួមជាមួយ Man City នៅរដូវកាលក្រោយបាននោះទេ
Next articleក្លឹបយក្សចំនួន ៣ ចេញមកប្រជែងគ្នាយកខ្សែការពាររបស់ Torino