ក្លឹបយក្សចំនួន ៣ ចេញមកប្រជែងគ្នាយកខ្សែការពាររបស់ Torino

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Tuttosport បានអោយដឹងថាក្លឹប West Ham United បានចូលរួមក្នុងការប្រជែងជាមួយនឹងក្លឹប Aston Villa និង Manchester United ក្នុងការចុះហត្ថលេខាយកខ្សែការពារ Raoul Bellanova របស់ក្លឹប Torino។

ក្លឹបនៅ Serie A មយយនេះទាមទារតម្លៃប្រមាណ ២៥លានអឺរ៉ូសម្រាប់ខ្សែការពារវ័យក្មេងរូបនេះ។

Raoul Bellanova Italy 2024

គួរបញ្ជាក់ថាខ្សែការពារដែលកើតឆ្នាំ ២០០០រូបនេះ បានបង្ហាញខ្លួន ២៥ដងអោយក្លឹប Torino នៅក្នុងរដូវកាលនេះ នឹងអាចស៊ុតបញ្ចូលទីបាន ១គ្រាប់ផងដែរ៕

Previous articleគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស និយាយអំពីបញ្ហារបួសរបស់ Walker ថា
Next articleលោក Mourinho បានបង្ហើបរឿងដ៏គួរអោយភ្ញាក់ផ្អើលមួយ