Toni Kroos បង្ហើបពេលវេលាសម្រេចចិត្តអំពីអនាគតខ្លួនជាមួយ Real

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Toni Kroos បាននិយាយអំពីអនាគតរបស់គាត់នៅក្លឹប Real Madrid ថា៖

“ខ្ញុំនឹងធ្វើការសម្រេចចិត្តអំពីអនាគតនៅរយៈពេល ១ខែ ឫក៏ ២ខែខាងមុខទៀត។ ហើយពួកយើងនឹងបានឃើញ…..។ កីឡាករ Mbappe? ពួកយើងតែងតែចង់បានកីឡាករដ៏ល្អមកកាន់ក្លឹប Real Madrid ហើយគាត់ជាកីឡាករម្នាក់ក្នុងចំណោមនោះ ប៉ុន្តែខ្ញុំមិនដឹងអំពីការសម្រេចចិត្តរបស់គាត់នោះទេ”។

Image

គួរបញ្ជាក់ថាកីឡាករ Toni Kroos បានមកចួលរួមជាមួយនឹងក្លឹប Real Madrid ក្នុងកឆ្នាំ ២០១៤ ដោយបង្ហាញខ្លួនសរុបអោយក្លឹប Real Madrid ចំនួន ៤៥៥ប្រកួត នឹងស៊ុតបញ្ចូលទីបាន ២៨គ្រាប់៕

Previous articleកីឡាករ Endrick ធ្លាប់បដិសេធក្លឹបយក្សនៅ Premier League ហើយរើសយក Real Madrid
Next articleក្លឹបនៅ Premier League មួយនេះ អាចនឹងផ្ទេរយក Cancelo ជាអចិន្ត្រៃយ៍តែម្តង