Chelsea គ្រោងលក់កីឡាករ ២រូបនេះ ទៅអោយក្លឹបយក្សនៅអេស្ប៉ាញ ក្នុងតម្លៃ ១៦៦លានផោន

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Defensa Central បានអោយដឹងថាក្លឹប Chelsea បានរាយការណ៍អំពីការត្រៀមខ្លួនក្នុងការដាក់លក់នៅកីឡាករមួយចំនួនធំនៅរដូវក្តៅខាងមុខនេះ។ ហើយក្នុងនោះក្លឹប Chelsea គ្រោងនឹងផ្តល់នៅការលក់កីឡាករ Enzo Fernandez និង Marc Cucurella ទៅកាន់ក្លឹប Real Madrid ជាមួយនឹងតម្លៃសរុបប្រមាណ ១៦៦លានផោន។

Enzo Fernandez Chelsea

ទោះបីជាយ៉ាងនេះក្តី វាទំនង់ថាក្លឹបអធិរាជស Real Madrid នឹងចាប់អារម្មណ៍ទៅលើការផ្តល់មួយនេះ ដោយសារឥលូវនេះពួកគេកំពុងផ្តោតទៅលើការចុះហត្ថលេខាយកកីឡាករ Alphonso Davies បន្ទាប់មកគឺកីឡាករ Kylian Mbappe។

Marc Cucurella - Player profile 23/24 | Transfermarkt

គួរបញ្ជាក់ថា ក្លឹប Chelsea នឹងត្រូវបើកទ្វាកីឡដ្ឋាន Stamford Bridge ដើម្បីទទួលស្វាគមន៍ក្លឹប Burnley នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤មនេះ៕

Previous articleElliott ចេញមកនិយាយអំពីអនាគតខ្លួនជាមួយ Liverpool
Next articleក្លឹបនៅអ៊ីតាលី ស្ទាក់ស្ទើរក្នុងការទិញផ្តាច់កុងត្រារបស់កីឡាករ Hamed Traore