ព្រោះតែមូលហេតុនេះ!! Man Utd និង Nice មិនអាចលេងក្នុងការប្រកួត UEFA ដូចគ្នានោះទេ

បរទេស៖ យោងតាមបទប្បញ្ញត្តិថ្មីរបស់ UEFA ក្លឹបដែលគ្រប់គ្រងដោយម្ចាស់ដូចគ្នានឹងមិនត្រូវបានអនុញ្ញាតឱ្យប្រកួតប្រជែងក្នុងការប្រកួត UEFA ដូចគ្នានោះទេ។ ក្រោមច្បាប់បែបនេះ ក្លឹប Man Utd នឹងត្រូវបានរារាំងមិនឱ្យចូលរួមប្រកួតក្នុង Europa League នៅរដូវកាលក្រោយ ខណៈដែលសហម្ចាស់ថ្មីរបស់ពួកគេគឺលោក Sir Jim Ratcliffe គឺជាម្ចាស់ភាគហ៊ុនភាគច្រើនរបស់ក្លឹប Nice នៅ Ligue 1។ ក្លឹបបិសាចក្រហមបច្ចុប្បន្នកំពុងឈរនៅលេខរៀងទី ៦ក្នុងក្របខ័ណ្ឌ Premier League និងស្ថិតក្នុងទីតាំងមានសិទ្ធិសម្រាប់លេង Europa League ខណៈក្លឹប Nice ក៏ដូចគ្នាដែរ។ ក្នុង​ស្ថានភាព​បែប​នេះ ក្លឹប Nice នឹង​ត្រូវ​បាន​ផ្តល់​អទិភាព​ព្រោះ​តំណែង​ក្នុង​លីក​របស់​ពួកគេ​គឺ​ខ្ពស់​ជាង​ក្រុម​បិសាច​ក្រហម។

Jim-Ratcliffe

នេះបើយោងតាមការចេញផ្សាយរបស Daily Mail បានអះអាងថាអគ្គលេខាធិការ UEFA លោក Theodore Theodoridis បានមានវត្តមាននៅទឹកដី Old Trafford អំឡុងពេលការប្រកួត Premier League របស់ក្លឹប Man Utdជាមួយក្លឹប West Ham កាលពីថ្ងៃទី៤ ខែកុម្ភៈ។ បន្ទាប់ពីការប្រកួតនេះចប់ លោក Theodoridis ត្រូវបានគេរាយការណ៍ថាបានពិភាក្សាអំពីបញ្ហានេះជាមួយក្លឹបនៅអង់គ្លេស ហើយគាត់បានធានាថាបញ្ហានឹងកើតឡើងនឹងត្រូវបានដោះស្រាយ។

ប្រភពដដែរបានបន្ថែមថា ប្រសិនបើហេតុការណ៍បែបនេះបានកើតឡើងមែននោះ United និង Nice នឹងត្រូវផ្តល់អោយនៅភស្តុតាងដែលបង្ហាញថាក្លឹបទាំងពីមិនបានចែករំលែកនៅការគ្រប់គ្រង់រួមគ្នា។ ជាមួយនឹងលោក Ratcliffe ថ្មីៗនេះបានបញ្ចប់ការកាន់កាប់ភាគហ៊ុនរបស់គាត់នៅ Old Trafford វាមិនទំនងថាក្រុមទាំងពីរនឹងមានបុគ្គលិកបច្ចេកទេសដូចគ្នានោះទេ។

Erik ten Hag Manchester United 2023-24

ក្រុមរបស់ Erik ten Hag នឹងត្រលប់មកវិញបន្ទាប់ពីសម្រាកអន្តរជាតិនៅថ្ងៃសៅរ៍ ខណៈដែលពួកគេត្រូវប៉ះ Brentford ក្នុងការជួបគ្នាក្នុងលីកដ៏សំខាន់៕

Previous articleCR7 បង្ហាញខ្លួននៅព័រទុយហ្គាល់ជាមួយនឹងរថយន្តថ្មីតម្លៃជាង ២លានដុល្លារ
Next articleនេះអាចជាអាថ៌កំបាំងនៅពីក្រោយការអវត្តមានរបស់ខ្សែការពារឆ្វេង Malacia