បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាក្លឹប Chelsea បានត្រៀមខ្លួនរួចរាល់ក្នុងការចូលមកប្រជែងនឹងក្លឹប Arsenal ដើម្បីអាចធានាបាននៅការចុះហត្ថលេខាយកកីឡាករ Federico Chiesa របស់ក្លឹប Juventus នារដូវក្តៅនេះ។

ក្លឹបដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍មួយអាចនឹងត្រូវប្រជែងជាមួយនឹងក្លឹប Newcastle ដែលបានចាប់អារម្មណ៍លើខ្សែប្រយុទ្ធស្លាបរូបនេះ។ កីឡាករ Chiesa ក៏មានព័ត៌មានអំពីការចាកចេញពីក្លឹបនៅអ៊ីតាលីនាទីផ្សារដោះដូរកីឡាករខាងមុខ៕



