Bayern បានជ្រើសរើសបុរសម្នាក់នេះជាជម្រើសទី២ ប្រសិនបើបញ្ចុះបញ្ចូល Alonso មិនបាន

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Florian Plettenberg បានអោយដឹងថាលោក Roberto De Zerbi ដែលជាគ្រូបង្វឹករបស់ក្លឹប Brighton បានក្លាយជាបេក្ខភាពកំពូលសម្រាប់ក្លឹប Bayern Munich ប្រសិនជា Xabi Alonso នៅតែបន្តស្នាក់នៅក្លឹប Bayer Leverkusen។

លោក De Zerbi បានក្លាយជាការចាប់អារម្មណ៍របស់ក្លឹប Bayern ប៉ុន្តែគាត់នៅពេលនេះកំពុងតែផ្តោតទៅលើការដឹកនាំក្លឹប Brighton ដែលនៅសល់។ នេះជាហេតុផលដែលគាត់មិនព្រមធ្វើការពិភាក្សាជាមួយនឹងក្លឹបផ្សេងទៀត។ មិនមែនតែជាមួយក្លឹប Bayern ប៉ុន្តែក៏ជាក្លឹប Barcelona និងក្លឹបផ្សេងទៀតដូចគ្នា។

Image

ខាងក្លឹប Bayern បានបញ្ជាក់អំពីផែនការរបស់ក្លឹបយ៉ាងច្បាស់ថាលោក Xabi Alonso ជាជម្រើសផែនការ A ដដែរ៕

Previous articlePochettino ចេញមកប្រជែងនឹង Arteta ដើម្បីផ្ទេរយកកីឡាករ Juventus
Next articleMan City ដាក់គោលដៅយកខ្សែបម្រើរបស់ក្លឹប Bayern អោយបាន