បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាក្លឹប Manchester United បានរាយការណ៍អំពីការចាប់អារម្មណ៍ក្នុងការនាំយកខ្សែបម្រើ Joshua Kimmich របស់ក្លឹប Bayern Munich មកកាន់អង់គ្លេសនារដូវក្តៅនេះ ហើយពួកគេនឹងត្រូវប្រជែងជាមួយនឹងក្លឹប Real Madrid និង Barcelona ផងដែរ។

ក្លឹបយក្សនៅអាឡឺម៉ង់រំពឹងថាអាចទាមទារបាននៅតម្លៃ ៦០លានអឺរ៉ូ ប្រសិនជាពួកគេអាចទទួលបាននៅសំណើរមួយនាទីផ្សារដោះដូររដូវក្តៅ៕



