Man City អាចនឹងចែកផ្លូវជាមួយកីឡាករ Kalvin Phillips នៅចុងរដូវកាលនេះ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ ESPN បានអោយដឹងថាកីឡាករ Kalvin Phillips កំពុងតែឈានទៅដល់ការចាកចេញពី Manchester City នៅចុងបញ្ចប់នៃរដូវកាលនេះ។

Kalvin Phillips Manchester City 2023-24

កីឡាករ Phillips ដែលមានវ័យ ២៨ឆ្នាំ បានព្យាយាមស្តារអាជីពរបស់គាត់ និងចង់ទទួលបានឪកាសលេងក្នុងក្រុមជម្រើសជាតិអង់គ្លេសសម្រាប់ព្រឹត្តិការណ៍ Euro 2024​ ដោយផ្ទេរទៅកាន់ក្លឹប West Ham United ក្នុងលក្ខខណ្ឌខ្ចីជើងនាខែមករា។ ទោះបីជាយ៉ាងណាក៏ដោយការតស៊ូក្រោយផ្ទេរទៅកាន់ក្លឹបនៅទីក្រុងឡុងដ៍ បានចោទជាការសង្ស័យសម្រាប់អនាគតរបស់គាត់។ ទោះបីជាមានការអះអាងពីសំណាក់ក្លឹប Man City ថាកីឡាករ​ Phillips នៅតែស្ថិតនៅក្នុងផែនការរបស់ក្លឹបក៏ដោយ ប៉ុន្តែតាមយៈ ESPN បានបង្ហាញថាការចាកចេញជាអចិន្ត្រៃយ៍គឺជាលទ្ធផលដែលទំនងជាង៕

Previous articleក្លឹបយក្សនៅអាឡឺម៉ង់ ត្រៀមកញ្ចប់ប្រាក់ ១០០លានអឺរ៉ូសម្រាប់ផ្ទេរកីឡាករ Ronald Araujo
Next articleគូរដណ្តឹងរបស់អ្នកចាំទី Karius ស្នើរអោយគាត់ធ្វើរឿងមួយនេះ