កីឡាករ Davies ទំនង់ជាមិនបន្តកុងត្រាថ្មីជាមួយ Bayern នោះទេ!

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Davies មិនចុះហត្ថលេខាទៅលើកុងត្រាថ្មីជាមួយក្លឹប Bayern នៅពេលនេះទេ ខណៈខាងក្លឹប Real Madrid កំពុងតាមដានទៅលើស្ថានភាពនេះ។

កីឡាករនឹងធ្វើការសម្រេចចិត្តនៅសប្តាហ៍ក្រោយ ប៉ុន្តែស្ថានភាពហាក់មានការតានតឹង។ ប្រសិនជាគ្មានការព្រមព្រៀងទៅលើកុងត្រាថ្មីនោះទេ កីឡាករ Davies នឹងចាកចេញនៅរដូវក្តៅនេះដោយគ្មានតម្លៃខ្លួន។

Image

សម្រាប់ខាងក្លឹបយក្សនៅអេស្ប៉ាញ Real Madrid វិញ​ បានត្រៀមខ្លួនក្នុងការចូលចរចាជាមួយនឹងក្លឹប Bayern អំពីការបើកការដេញថ្លៃសម្រាប់កីឡាករខាងលើ៕

Previous articleល្អដល់ថ្នាក់!! ក្លឹប Genoa ហ៊ានចំណាយប្រាក់ និងថែមកីឡាករអោយទៀត
Next articleមែន ឫទេ? Liverpool ដាក់សំណើរ ៨០លានអឺរ៉ូទិញកីឡាកររបស់ Real