លោក Southgate ប្រាប់ទៅខ្សែការពារ Ben White របស់ក្លឹប Arsenal ថា

បរទេស៖ កីឡាករ White បានស្នើរសុំចាកចេញពីក្រុមជម្រើសជាតិមុនពេលប្រទេសអង់គ្លេសត្រូវប្រកួតមិត្តភាពជាមួយប្រេស៊ីល និងបែលហ្ស៊ិក ខណៈពេលដែលគាត់បានប្រាប់ទៅកាន់ក្រុមតោកំណាចអង់គ្លេសថាខ្លួមិនចង់ត្រូវបានកោះហៅក្នុងពេលនេះទែ។ អវត្តមានរបស់គាត់បានបន្ថែមនៅបញ្ហាសម្រាប់តំបន់ការពាររបស់លោក Southgate ខណៈកីឡាករ Kieran Trippier, Reece James, Luke Shaw, Marc Guehi និង Trent Alexander-Arnold សុទ្ធតែជួបបញ្ហារបួស។ កីឡាករ Kyle Walker និង John Stones ក៏បានជួបបញ្ហារបួសក្នុងកំពុងប្រកួតសម្រាកអន្តរជាតិនាពេលថ្មីៗនេះ។ លោក Southgate មិនបានច្រានចោលនៅការកោះហៅ White សម្រាប់ព្រឹត្តិការណ៍ Euro 2024 នោះទេ ហើយគាត់បានបញ្ជាក់យ៉ាងច្បាស់ថាទ្វានៅតែបើកចំហសម្រាប់ខ្សែការពារក្រុមកាំភ្លើងធំរូបនេះ។

Ben White Arsenal 2023-24

លោក Southgate បានប្រាប់ទៅកាន់អ្នកសារព័ត៌មានថា៖ “វាពិតជាសម្រាប់ Ben នៅពេលឥលូវនេះ។ ដូចដែលខ្ញុំបាននិយាយ ទ្វារគឺបើកចំហសម្រាប់យើង។ វាពិតជាមានការពិបាកណាស់មុន Euro នៅពេលដែល (គាត់) មិនបានលេងរាល់ប្រកួតក្នុងយុទ្ធនាការជម្រុះ ហើយអ្នកក៏មានកីឡាករដែលមានការលេងគ្រប់ទាំងអស់ដូចគ្នា។ ប៉ុន្តែយើងមិនដឹងថាអ្នកណានឹងអាចលេងបាននៅក្នុងតំបន់នោះទេ។ យើងបានបាត់បង់កីឡាករ ៤នាក់ដោយសារបញ្ហារបួស។ ដូច្នេះ ដូចដែលខ្ញុំបាននិយាយ គឺវានៅតែបើកចំហ។ ខ្ញុំពិតជាមិនមានបញ្ហានោះទេ”។

ខ្សែការពាររបស់ក្រុម Arsenal ត្រូវបានគេរាយការណ៍ថាបានជ្រើសរើសមិនអើពើនឹងកាតព្វកិច្ចរបស់ក្រុមជម្រើសជាតិអង់គ្លេស ដោយសារតែមានការលំបាកក្នុងការសម្របខ្លួនទៅនឹងតួនាទីនៅក្នុងក្រុម ហើយក៏ដោយសារតែធ្លាប់មានការប្រឈមមុខដាក់គ្នាពីមុនជាមួយនឹងជំនួយការគ្រូបង្វឹក Steve Holland ផងដែរ។ កីឡាករ White បានហោះត្រលប់ពីការប្រកួត World Cup 2022 វិញមុនពេល ដោយសារតែ “ហេតុផលផ្ទាល់ខ្លួន” ហើយគាត់មិនបានបង្ហាញខ្លួនសម្រាប់ក្រុមជម្រើសជាតិចាប់តាំងពីពេលនោះមក។ មិត្តរួមក្រុម Arsenal គឺកីឡាករ Declan Rice បាននិយាយថា គាត់នឹងព្យាយាមបញ្ចុះបញ្ចូលកីឡាករ White ឱ្យផ្លាស់ប្តូរចិត្ត ប៉ុន្តែវានៅតែមិនទាន់ច្បាស់ថាតើ White នឹងត្រលប់មកលេងអោយក្រុមជម្រើសជាតិម្តងទៀតនោះទេ ជាពិសេសក្នុងកំឡុងដែលលោក Southgate កាន់តំណែង។

Southgate-England

ការប្រកួតមិត្តភាពរបស់អង់គ្លេសទល់នឹងប្រេស៊ីល និងបែលហ្ស៊ិក គឺជាឱកាសចុងក្រោយរបស់លោក Southgate ដើម្បីមើលកូនក្រុមរបស់គាត់នៅក្នុងការប្រកួត មុនពេលដែលគាត់សម្រេចចិត្តដាក់ឈ្មោះកីឡាករបឋមសម្រាប់ Euro 2024 នៅថ្ងៃទី២១ ខែឧសភា គឺពីរថ្ងៃបន្ទាប់ពីការបញ្ចប់ការប្រកួតក្នុងលីគ Premier League ។ បន្ទាប់មកក្រុមតោកំណាចអង់គ្លេស នឹងត្រូវធ្វើការប្រកួតមិត្តភាពពីរទៀតទល់នឹង Bosnia និង Herzegovina និង Iceland មុនពេលលោក Southgate ដាក់ឈ្មោះកីឡាករចុងក្រោយរបស់គាត់ត្រឹមថ្ងៃទី៨ ខែមិថុនា៕

Previous articleមកដឹកតម្លៃខ្សែការពារ Jean-Clair Todibo ដែលក្លឹប Nice ទាមទារពី Man Utd
Next articleMan Utd កំពុងតាមដានស្ថានភាពខ្សែប្រយុទ្ធនៅក្លឹប Real Madrid ម្នាក់