បរទេស៖ ក្រោយចាកចេញពីក្លឹប Tottenham Hotspurs កាលពីខែមីនា ឆ្នាំ២០២៣ លោក Antonio Conte មិនទាន់មានការងារថ្មីធ្វើនោះទេ។ បុរសសញ្ជាតិអ៊ីតាលីរូបនេះ ក៏មានព័ត៌មានចចាមអារ៉ាមជាមួយនឹងការមកដឹកនាំក្លឹប Bayern Munich ផងដែរ ខណៈមានព័ត៌មានថាក្លឹបយក្សនៅ Bundesliga បានកំណត់យកគាត់ជាជម្រើសក្នុងការមកជំនួសកន្លែងរបស់លោក Thomas Tuchel នារដូវក្តៅ។

ប៉ុន្តែបើយោងតាមការចេញផ្សាយរបស់ CalcioNapoli24 បានអោយដឹងថាក្លឹប Napoli បានរាយការន៍អំពីការរៀបចំនៅសំណើរដ៏ធំមួយដើម្បីនាំយកអតីតគ្រូបង្វឹកក្លឹប Chelsea និង Inter រូបនេះមកកាន់ទឹកដីអ៊ីតាលីវិញសម្រាប់រដូវកាល ២០២៤-២៥។ ប្រភពដដែរក៏បានបន្ថែមថាប្រធានក្លឹប Napoli លោក Aurelio De Laurentiis ជាអ្នកចេញមកទទួលខុសត្រូវចំពោះរឿងនេះ ដោយសារគាត់ចង់បានអ្នកចាត់ការទូរទៅម្នាក់នេះមករៀបចំក្លឹប Napoli ជាថ្មីឡើងវិញ។
លោក Emmanuel Cammaroto អ្នកសារព័ត៌មានកីឡាបានសរសេរថា៖ “លោក De Laurentiis បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់នៅសំណើរសម្រាប់លោក Conte ដែលមានតម្លៃ ៨លានអឺរ៉ូ ជាមួយនឹងជម្រើសនៅរដូវកាលទី៣ ដែលនឹងតម្លើងប្រាក់ឈ្នួលរបស់គាត់ដល់ទៅចន្លោះ ៤សែន-៥សែនអឺរ៉ូ”។
ប្រភពដដែរបានបន្ថែមទៀតថា៖ “លោក Conte កំពុងគិតអំពីរឿងនេះ ហើយគាត់ត្រូវបានគេបញ្ចុះបញ្ចូល។ ភាពច្បាស់លាស់ និងសញ្ជាច្បាស់លាស់កំពុងតែម្តងដល់ហើយ។ នៅពេលឥលូវនេះ ប្រសិនជាគាត់ធ្វើការបដិសេធនោះ គឺវាជារឿងដែលគួរអោយភ្ញាក់ផ្អើលខ្លាំង ច្រើនជាគាត់យល់ព្រមទទួលយកនៅសំណើរនេះទៅទៀត”។

ក្លឹប Napoli ដែលបានឈ្នះតែម្តងគត់ ក្នុងការប្រកួត ៤ដងចុងក្រោយរបស់ខ្លួននៅគ្រប់ព្រឹត្តិការណ៍ទាំងអស់ នឹងត្រូវប្រកយតជាមួយនឹងក្លឹប Monza នាថ្ងៃអាទិត្យនៅក្របខណ្ឌ Serie A៕



