លោក Luis Enrique ចាប់អារម្មណ៍ចង់បានខ្សែការពាររបស់ក្លឹប Chelsea

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Football Transfers បានអោយដឹងថាក្លឹប Paris Saint-Germain បានបង្ហាញការចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយកកីឡាករ Reece James របស់ក្លឹប Chelsea នារដូវក្តៅខាងមុខ។

Reece James Chelsea 2023-24

ក្លឹបតោខៀវសម្លឹងរកមើលការប្រមូលថវិកាអោយបានប្រមាណ ១១៦លានអឺរ៉ូ ព្រោះតែមានការព្រួយបារម្ភពាក់ព័ន្ធនឹងបញ្ហា FFP។ ទោះបីជាយ៉ាងណាក៏ដោយ ពួកគេទំនង់ជាមិនអនុញ្ញាតអោយខ្សែការពាររូបនេះចាកចេញ ក្រោយទើបតែផ្តល់តំណែងជាប្រធានក្រុមអោយគាត់ទើបតែបាន ១ឆ្នាំនោះទេ៕

Previous articleJuventus ចង់ធ្វើរឿងនេះដាក់លោក Allegri នាចុងបញ្ចប់រដូវកាល
Next articleក្លឹបនៅអ៊ីតាលី កំពុងតែបញ្ចុះបញ្ចូលលោក Antonio Conte