ក្លឹបនៅអ៊ីតាលី កំពុងតែបញ្ចុះបញ្ចូលលោក Antonio Conte

បរទេស៖ ក្រោយចាកចេញពីក្លឹប Tottenham Hotspurs កាលពីខែមីនា ឆ្នាំ២០២៣ លោក Antonio Conte មិនទាន់មានការងារថ្មីធ្វើនោះទេ។ បុរសសញ្ជាតិអ៊ីតាលីរូបនេះ ក៏មានព័ត៌មានចចាមអារ៉ាមជាមួយនឹងការមកដឹកនាំក្លឹប Bayern Munich ផងដែរ ខណៈមានព័ត៌មានថាក្លឹបយក្សនៅ Bundesliga បានកំណត់យកគាត់ជាជម្រើសក្នុងការមកជំនួសកន្លែងរបស់លោក Thomas Tuchel នារដូវក្តៅ។

Aurelio De Laurentiis Napoli chairman 04122023

ប៉ុន្តែបើយោងតាមការចេញផ្សាយរបស់ CalcioNapoli24 បានអោយដឹងថាក្លឹប Napoli បានរាយការន៍អំពីការរៀបចំនៅសំណើរដ៏ធំមួយដើម្បីនាំយកអតីតគ្រូបង្វឹកក្លឹប Chelsea និង Inter រូបនេះមកកាន់ទឹកដីអ៊ីតាលីវិញសម្រាប់រដូវកាល ២០២៤-២៥។ ប្រភពដដែរក៏បានបន្ថែមថាប្រធានក្លឹប Napoli លោក Aurelio De Laurentiis ជាអ្នកចេញមកទទួលខុសត្រូវចំពោះរឿងនេះ ដោយសារគាត់ចង់បានអ្នកចាត់ការទូរទៅម្នាក់នេះមករៀបចំក្លឹប Napoli ជាថ្មីឡើងវិញ។

លោក Emmanuel Cammaroto អ្នកសារព័ត៌មានកីឡាបានសរសេរថា៖ “លោក De Laurentiis បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់នៅសំណើរសម្រាប់លោក Conte ដែលមានតម្លៃ ៨លានអឺរ៉ូ ជាមួយនឹងជម្រើសនៅរដូវកាលទី៣ ដែលនឹងតម្លើងប្រាក់ឈ្នួលរបស់គាត់ដល់ទៅចន្លោះ ៤សែន-៥សែនអឺរ៉ូ”។

ប្រភពដដែរបានបន្ថែមទៀតថា៖ “លោក Conte កំពុងគិតអំពីរឿងនេះ ហើយគាត់ត្រូវបានគេបញ្ចុះបញ្ចូល។ ភាពច្បាស់លាស់ និងសញ្ជាច្បាស់លាស់កំពុងតែម្តងដល់ហើយ។ នៅពេលឥលូវនេះ ប្រសិនជាគាត់ធ្វើការបដិសេធនោះ គឺវាជារឿងដែលគួរអោយភ្ញាក់ផ្អើលខ្លាំង ច្រើនជាគាត់យល់ព្រមទទួលយកនៅសំណើរនេះទៅទៀត”។

Napoli delusione

ក្លឹប Napoli ដែលបានឈ្នះតែម្តងគត់ ក្នុងការប្រកួត ៤ដងចុងក្រោយរបស់ខ្លួននៅគ្រប់ព្រឹត្តិការណ៍ទាំងអស់ នឹងត្រូវប្រកយតជាមួយនឹងក្លឹប Monza នាថ្ងៃអាទិត្យនៅក្របខណ្ឌ Serie A៕

Previous articleលោក Luis Enrique ចាប់អារម្មណ៍ចង់បានខ្សែការពាររបស់ក្លឹប Chelsea
Next articleBarca កំពុងពិចារណាចំណាយលុយ ៦០លានអឺរ៉ូ សម្រាប់កីឡាកររូបនេះ