បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sport បានអោយដឹងថាខ្សែបម្រើ Amadou Onana របស់ក្លឹប Everton កំពុងទទួលបានការចាប់អារម្មណ៍ពីក្លឹប Barcelona។ ក្លឹបយក្សនៅ La Liga កំពុងតែចង់ពង្រឹងនៅតំបន់បម្រើរបស់ខ្លួន ជាមួយនឹងការនាំយកកីឡាករលេខ ៦ ជាអទិភាពនៃការដោះដូរនារដូវក្តៅនេះ។

កីឡាករ Onana ដែលមានវ័យ ២២ឆ្នាំត្រូវបានាចប់ទុកថាជាជម្រើសដែលត្រូវតាមមើលដោយក្រុមការងាររបស់ក្លឹប Barcelona។ ទោះបីជាយ៉ាងណាក៏ដោយ ការផញទេរមួយនេះអាចនឹងធ្វើអោយប៉ះពាល់ដល់អនាគតរបស់អ្នកចាត់ការ Xavi Hernandez ដែលគាត់បានចាប់អារម្មណ៍ទៅលើកីឡាករ Martín Zubimendi របស់ក្លឹប Real Sociedad ដែលជាជម្រើសក្នុងការពង្រឹងនៅតំបន់បម្រើ។

ទោះបីជាមានភាពមិនច្បាស់លាស់ជុំវិញការកាន់កាប់របស់លោក Xavi ក៏ដោយក៏ក្លឹប Barcelona នៅតែចាប់អារម្មណ៍លើការផ្ទេរយកកីឡាករ Onana ដែលជាកីឡាកររបស់ក្លឹប Everton មានតម្លៃខ្ពស់ម្នាក់ ។ តាមពាក្យចចាមអារ៉ាមថាថ្លៃផ្ទេររបស់គាត់ គឺលើសពី ៦០ លានអឺរ៉ូ ទើបអាចធានាបាននៅការផ្ទេរយកគាត់៕



