អ្នកតំណាងកីឡាករ Alonso បានជួបពិភាក្សានឹងក្លឹបមួយនេះ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់​ Cadena Ser បានអោយដឹងថាខ្សែការពារ Marcos Alonso របស់ក្លឹប Barcelona បានត្រៀមក្នុងការផ្លាស់ប្តូរទៅកាន់ក្លឹប Atletico Madrid នាចុងរដូវកាលនេះ។ កីឡាករវ័យ ៣៣ឆ្នាំបានជួបបញ្ហារបួស ដែលធ្វើអោយគាត់បង្ហាញខ្លួនបានតែ ៧ប្រកួតប៉ុណ្ណោះនៅគ្រប់ព្រឹត្តិការណ៍របស់ក្លឹប Barcelona នារដូវកាលនេះ។

Marcos Alonso Barcelona

ជាមួយនឹងកុងត្រារបស់គាត់នឹងផុតនៅរដូវក្តៅ ហើយក៏គ្មានផែនការក្នុងការបន្តកុងត្រាថ្មីជាមួយនឹងក្លឹប Barca ធ្វើអោយកីឡាករ Alonso ត្រៀមក្នុងការចាកចេញដោយគ្មានតម្លៃខ្លួន។ ដោយបានជួបពិភាក្សាជាមួយនឹងអ្នកតំណាងអោយកីឡាករ Alonso ខាងក្លឹប​ Atletico Madrid បានបញ្ជាក់អំពីការមានសុទិដ្ឋិនិយមទៅលើការផ្ទេរមួយនេះ៕

Previous articleក្លឹបយក្សនៅអេស្ប៉ាញ ចេញមកប្រជែងយកខ្សែប្រយុទ្ធ Haaland
Next articleក្លឹបមួយនេះ ចង់ខ្ចីជើងកីឡាករ Arda Guler របស់ក្លឹប Real Madrid