Man Utd កំណត់ឈ្មោះខ្សែការពារ ៣រូប សម្រាប់ទីផ្សារដោះដូររដូវក្តៅខាងមុខ

បរទេស៖ ជាមួយនឹងការមកដល់របស់ Sri Jim Ratcliffe ក្នុងនាមជាសហម្ចាស់ក្លឹប Manchester United នឹងមានបំណងចង់កសាងក្រុមរបស់ពួកគេឡើងវិញនៅក្នុងទីផ្សារដោះដូរកីឡាករនាពេលខាងមុខ។ ពួកគេបានរាយការណ៍អំពីការរៀបចំនៅបញ្ជីខ្សែការពារដែលក្លឹបចង់បាន សម្រាប់មកពង្រឹងនៅតំបន់ការពាររបស់ខ្លួនសម្រាប់រដូវកាល ២០២៤/២៥។

Jarrad Branthwaite Everton 2023-24

នេះបើយោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាក្លឹបបិសាចក្រហមបានសម្លឹងឃើញការផ្ទេរខ្សែការពារ Jarrad Branthwaite របស់ក្លឹប Everton, ខ្សែការពារវ័យ ១៨ឆ្នាំ Aaron Anselmino របស់ក្លឹប Boca Juniors និងខ្សែការពារវ័យ​១៩ឆ្នាំ Mikayil Faye របស់ក្លឹប Barcelona B។ ក្លឹបយក្សនៅ Premier League មួយនេះនឹងចុះហត្ថលេខាយកកីឡាករយ៉ាងហោចណាស់ម្នាក់ ក្នុងចំណោមបេក្ខភាពទាំងនេះ។

ស្រដៀងគ្នាទៅនឹងទីផ្សារដោះដូររដូវក្តៅមុន ក្លឹប Man Utd បានគំណត់ការចំណាយប្រាក់តែ ១០០លានផោនប៉ុណ្ណោះ ដោយសារតែច្បាប់ FFP។

Antony Amad Diallo Manchester United 2023-24

ក្រុមរបស់លោក Erik ten Hag នឹងត្រូវជួបប្រកួតបន្ទាប់ជាមួយនឹងក្លឹប Chelsea នៅក្របខណ្ឌ Premier League នាទឹកដី Stamford Bridge នៅថ្ងៃព្រហស្បត្តិ៍៕

Previous articleក្លឹបមួយនេះ ចង់ខ្ចីជើងកីឡាករ Arda Guler របស់ក្លឹប Real Madrid
Next articleMan Utd ត្រៀមលុយយ៉ាងច្រើនសម្រេចផ្ទេរយកខ្សែបម្រើរបស់​ Benfica