បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ La Gazzetta dello Sport បានអោយដឹងថាក្លឹប Manchester United បានបញ្ជាក់អំពីការចង់ចុះហត្ថលេខាយកខ្សែការពារ Gleison Bremer របស់ក្លឹប Juventus នាទីផ្សារដោះដូររដូវក្តៅនេះ។

ប្រភពដដែរបានអោយដងថាក្លឹប United រីករាយក្នុងការចំណាយ ៦០លានអឺរ៉ូសម្រាប់ចុះហត្ថលេខាយកកីឡាករសញ្ជាតិប្រេស៊ីល។ ហើយពួកគេក៏អាចពិចារណាក្នុងការប្រើប្រាស់នៅ Mason Greenwood ជាចំណែកមួយនៃកិច្ចព្រមព្រៀងនេះជាមួយខាងក្លឹបនៅ Serie A ដែលបានចាប់អារម្មណ៍លើកីឡាករសញ្ជាតិអង់គ្លេសនេះដូចគ្នា៕



