David Moyes ចាប់អារម្មណ៍ចង់បានខ្សែការពាររបស់ក្លឹប Fulham

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Guardian បានអោយដឹងថាក្លឹប West Ham United បានត្រៀមក្នុងការផ្ទេរយកកីឡាករ Tosin Adarabioyo របស់ក្លឹប Fulham សម្រាប់ទីផ្សារដោះដូរនារដូវក្តៅ ដោយគ្មានតម្លៃខ្លួន។

កីឡាករ Tosin Adarabioyo ដែលមានវ័យ ២៦ឆ្នាំ បានមើលឃើញថាខ្លួនឯងកំពុងស្ថិតនៅក្នុងឆ្នាំចុងក្រោយនៃកុងត្រាជាមួយនឹងក្លឹប Fulham ហើយគាត់ទទួលបានការចាប់អារម្មណ៍ពីសំណាក់ក្លឹបមួយចំនួនដូចជា Liverpool, Tottenham និង AC Milan។ ទោះបីជាយ៉ាងក៏ដោយក្លឹប Fulham នៅតែមានសង្ឃឹមក្នុងការរក្សាទុកនៅខ្សែការពារកណ្តាលរូបនេះដដែរ។

Tosin Adarabioyo

តំបន់ការពាររបស់ក្លឹប West Ham ហាក់កំពុងជួបនៅបញ្ហានៅក្នុងរដូវកាលនេះ ដោយបានរបូតគ្រាប់បាល់ ៥៦គ្រាប់ ដែលវាជម្រុញអោយលោក David Moyes ធ្វើការស្វែងរកនៅខ្សែការពារថ្មីមកពង្រឹងនៅតំបន់មួយនេះ។ ជាមួយនឹងភាពមិនច្បាស់លាស់ជុំវិញអនាគតរបស់ Nayef Aguerd និង Kurt Zouma លោក Moyes ចាប់អារម្មណ៍លើការពង្រឹងជម្រើសការពាររបស់គាត់ ហើយ Tosin បានលេចចេញជាជម្រើសមួយ៕

Previous articleក្លឹប Liverpool សម្រេចចិត្តធ្វើរឿងនេះចំពោះកីឡាករ Trent Alexander-Arnold
Next articleCasemiro ប្រាប់ថាកុំគិតរឿងពាន ឫក៏កៅអីនៅ Champions League ប៉ុន្តែត្រូវគិតអំពី