ក្លឹបមួយនេះចង់ខ្ចីជើង Ansu Fati សម្រាប់រដូវកាលក្រោយ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ AS បានអោយដឹងថាក្លឹប Sevilla បានរាយការណ៍អំពីការចាប់អារម្មណ៍ចង់ធ្វើការខ្ចីជើងខ្សែប្រយុទ្ធស្លាប Ansu Fati របស់ក្លឹប Barcelona នៅក្នុងទីផ្សារដោះដូរនារដូវក្តៅខាងមុខ។

Ansu Fati Brighton

កីឡាករសញ្ជាតិអេស្ប់ាញដែលមានវ័យ ២១ឆ្នាំ កំពុងតែលេងខ្ចីជើងនៅក្លឹប Brighton & Hove Albion ប៉ុន្តែការបង្ហាញទម្រង់លេងរបស់គាត់នៅក្លឹបអង់គ្លេសមួយនេះ មិនបានតាមអ្វីដែលក្លឹបទាំងសងខាងចង់បាន។ ទោះបីជាមានការបរាជ័យក៏ដោយ Fati បើកចំហចំពោះការរំពឹងទុកនៃការចូលរួមជាមួយ Sevilla ជាមួយនឹងក្តីសង្ឃឹមថាការវិលត្រឡប់ទៅកាន់ប្រទេសអេស្ប៉ាញអាចជួយក្នុងការយកឈ្នះលើបញ្ហារបួស និងពង្រឹងទំនុកចិត្តរបស់គាត់៕

Previous articleក្លឹបនៅបារាំងមួយនេះ បានធ្វើការចរចាជាមួយភ្នាក់ងាររបស់កីឡាករ Luis Diaz
Next articleMan Utd បញ្ជូនបុគ្គលិកទៅតាមដានខ្សែបម្រើ ២រូបនេះ