បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Football Transfers បានអោយដឹងថាក្លឹប Manchester United បានធ្វើការបញ្ជូនក្រុមបុគ្គលិកទៅតាមដានខ្សែបម្រើ ២រូប ដែលពួកគេចង់បានមកពង្រឹងនៅតំបន់បម្រើរបស់ខ្លួន។ ដោយកីឡាករទាំង២រូបនោះរួមមាន Andre របស់ក្លឹប Fluminense និង Joao Gomes របស់ក្លឹប Wolverhampton Wanderers។

បើទោះបីជាមានការចាប់អារម្មណ៍យ៉ាងខ្លាំងក៏ដោយ ក៏ក្លឹប United នៅមិនទាន់បានធ្វើការដាក់សំណើផ្លូវការសម្រាប់កីឡាករទាំងពីរនាក់នោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រភពដដែលបានបង្ហាញថាសំណើរមានតម្លៃ ៣០ លានអឺរ៉ូអាចនឹងធ្វើអោយក្លឹប Fluminense ព្រមចែកផ្លូវជាមួយនឹងកីឡាករ Andre ខណៈពេលដែលក្លឹប Wolverhampton Wanderers អាចពិចារណាលើសំណើរដែលមានតម្លៃលើសពី ៥០ លានអឺរ៉ូសម្រាប់កីឡាករ Joao Gomes ៕




