បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ AS បានអោយដឹងថាក្លឹប Sevilla បានរាយការណ៍អំពីការចាប់អារម្មណ៍ចង់ធ្វើការខ្ចីជើងខ្សែប្រយុទ្ធស្លាប Ansu Fati របស់ក្លឹប Barcelona នៅក្នុងទីផ្សារដោះដូរនារដូវក្តៅខាងមុខ។

កីឡាករសញ្ជាតិអេស្ប់ាញដែលមានវ័យ ២១ឆ្នាំ កំពុងតែលេងខ្ចីជើងនៅក្លឹប Brighton & Hove Albion ប៉ុន្តែការបង្ហាញទម្រង់លេងរបស់គាត់នៅក្លឹបអង់គ្លេសមួយនេះ មិនបានតាមអ្វីដែលក្លឹបទាំងសងខាងចង់បាន។ ទោះបីជាមានការបរាជ័យក៏ដោយ Fati បើកចំហចំពោះការរំពឹងទុកនៃការចូលរួមជាមួយ Sevilla ជាមួយនឹងក្តីសង្ឃឹមថាការវិលត្រឡប់ទៅកាន់ប្រទេសអេស្ប៉ាញអាចជួយក្នុងការយកឈ្នះលើបញ្ហារបួស និងពង្រឹងទំនុកចិត្តរបស់គាត់៕



