បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Bryan Zaragoza បានចេញមកបញ្ជាក់អំពីដំណឹងដែលថាគាត់នឹងចាកចេញពីក្លឹប Bayern ក្នុងលក្ខខណ្ឌខ្ចីជើងនៅរដូវកាលក្រោយថា៖
“ព័ត៌មានដែលថាខ្ញុំចាកចេញពីក្លឹបដោយខ្ចីជើងនៅរដូវកាលក្រោយគឺវាមិនពិតនោះទេ។ មិនពិតទាំងអស់នោះទេ។ ខ្ញុំបន្តនៅក្លឹប Bayern នេះជាអ្វីដែលខ្ញុំចុះហត្ថលេខាលើកុងត្រា ៥ឆ្នាំ។ ខ្ញុំចង់នៅបន្តជាមួយ Bayern”៕



