បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្រោយចប់ការប្រកួតទល់នឹង Aston Villa លោក Arteta គ្រូបង្វឹករបស់ក្លឹបកាំភ្លើងធំបានពោលថា៖

“ប្រសិនជាលទ្ធផលមួយមកររាំងយើងបាន នោះមានន័យថាពួកយើងរឹងមាំមិនគ្រប់គ្រាន់នោះទេ។ ប្រសិនជាអ្នកចង់ឈ្នះពានរង្វាន់ នៅពេលដែលអ្នកមានឪកាសនេះ អ្នកត្រូវតែក្រោកឈរឡើង។ នៅក្នុងលីគផ្សេងទៀតក្នុងពិភពលោក ប្រសិនបើអ្នកឈ្នះការប្រកួតប៉ុន្មានដងជាប់គ្នា នោះអ្នកនឹងមានប្រាំមួយឬប្រាំបីពិន្ទុច្បាស់។ នោះមិនមែនជាករណីនៅទីនេះទេ។ នោះគឺជាការប្រកួតប្រជែង”៕



