បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាក្លឹប Bayern Munich បាននឹងកំពុងសម្លឹងឃើញការផ្ទេរយកកីឡាករ Miguel Gutierrez ខណៈពួកគេចង់បានខ្សែការពារបស់ក្លឹប Girona រូបនេះមកជំនួសកន្លែងរបស់លោក Alphonso Davies ដែលនឹងចាកចេញទៅកាន់ក្លឹប Real Madrid។

ទោះបីជាយ៉ាងណាក៏ដោយ ក្លឹបយក្សនៅ Bundesliga អាចនឹងត្រូវប្រជែងជាមួយនឹងក្លឹបនៅ Premier League គឺកីឡាករ Manchester United ដែលចាប់អារម្មណ៍ចង់បានខ្សែការពារសញ្ជាតិអេស្ប៉ាញដូចគ្នា៕



