បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Harry Kane បាននិយាយអំពីការផ្តួល Arsenal ដើម្បីឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UCL ថា៖

“ការឈ្នះដែលមិនគួរឱ្យជឿ។ វាជារដូវកាលដ៏លំបាកមួយសម្រាប់ពួកយើង។ ពួកយើងត្រូវតែតស៊ូ។ វាជាការប្រកួតដ៏ស្វិតស្វាញ ជាការប្រកួតដ៏តឹងតែង។ ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រគឺជាសមិទ្ធផលដ៏អស្ចារ្យសម្រាប់យើង ហើយយើងអាចរីករាយជាមួយវា”៕



