បរទេស៖ ក្លឹប Arsenal បានរាយការណ៍អំពីការសម្លឹងរកមើលការចំណាយប្រាក់ ១៦៥លានផោនសម្រាប់ផ្ទេរយកកីឡាករ Alexander Isak របស់ក្លឹប Newcastle United និងកីឡាករ Michael Olise របស់ក្លឹប Crystal Palace នៅរដូវក្តៅនេះ។
.jpg?auto=webp&format=pjpg&width=3840&quality=60)
នេះបើយោងតាមការចេញផ្សាយរបស់ The Guardian បានអោយដឹងថាខ្សែការពារ Isak របស់ក្លឹប Newcastle ជាគោលដៅអទិភាពមួយរបស់ក្លឹបកាំភ្លើងធំ ប៉ុន្តែតម្លៃខ្លួនរបស់គាត់ប្រមាណ ១០០លានផោន ខណៈតម្លៃខ្លួនរបស់កីឡាករ Olise របស់ក្លឹប Crystal Palace មានតម្លៃប្រហែល ៦៥លានផោន។ ហើយបើយោងតាមការចេញផ្សាយរបស់ The Mirror ក៏បានបន្ថែមទៀតថាក្លឹបដែលស្ថិតនៅភាគខាងជើងទីក្រុងឡុងដ៍ក៏បានតាមដានទៅលើ ខ្សែប្រយុទ្ធ Viktor Gyokeres របស់ Sporting Lisbon និងកីឡាករ Benjamin Sesko របស់ក្លឹប RB Leipzig ស្របពេលដែលកីឡាករ Pedro Neto របស់ក្លឹប Wolves និងកីឡាករ Nico Williams របស់ Athletic Bilbao ក៏ស្ថិតក្នុងរ៉ាដារបស់ពួកគេផងដែរ៕



