Bayern ផ្តាំទៅកាន់ក្លឹប Man City រឿងចង់បានកីឡាករ Jamal Musiala ថា

បរទេស៖ ក្លឹប Bayern បានបញ្ជាក់ថាកីឡាករ Jamal Musiala មិនមែនសម្រាប់លក់នៅរដូវក្តៅនេះទេ ហើយខាងក្លឹបនឹងមិនពិចារណាទៅលើសំណើរទាំងអស់ដែលចង់ផ្ទេរយកយុវជនរូបនេះ ស្របពេលដែលកំពុងមានពាក់ចចាមអារ៉ាមជាមួយនឹងក្លឹប Manchester City។

Image

ក្លឹប City បានរាយការណ៍អំពីការកំណត់គោលដៅរបស់ពួកគេទៅលើកីឡាករវ័យ​២១ឆ្នាំ ប៉ុន្តែបើយោងតាមការចេញផ្សាយរបស់ Sky Germany បានអោយដឹងថាគាត់នឹងមិនត្រូវគេលក់នៅចុងបញ្ចប់នៃរដូវកាលនេះទេ។ ប្រភពដដែលបានបន្ថែមទៀតថា លោក Max Eberl នឹងបដិសេធរាល់ការដេញថ្លៃណាមួយសម្រាប់ខ្សែបម្រើប្រយុទ្ធរូបនេះ ហើយពួកគេចង់បន្តកិច្ចសន្យារបស់គាត់ ដែលនឹងផុតកំណត់នៅឆ្នាំ២០២៦៕

Previous articleArsenal គ្រោងចំណាយលុយ ១៦៥លានផោនសម្រាប់ផ្ទេរយកកីឡាករ ២រូបនេះ
Next articleMan Utd នឹងដាក់អោយខ្ចីជើងកីឡាករ ២រូបនេះ នៅរដូវកាលក្រោយ