Man Utd នឹងដាក់អោយខ្ចីជើងកីឡាករ ២រូបនេះ នៅរដូវកាលក្រោយ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ HITC បានអោយដឹងថាក្លឹប Manchester United កំពុងតែត្រៀមលក្ខណៈដើម្បីបន្តការខ្ចីជើងកីឡាករ Jadon Sancho និង Mason Greenwood សម្រាប់រដូវកាលខាងមុខនេះ។

បច្ចុប្បន្ន កីឡាករ Sancho កំពុងខ្ចីជើងនៅក្លឹប Borussia Dortmund ដោយបានចូលរួមជាមួយក្លឹបអាល្លឺម៉ង់កាលពីខែមករា។ ទន្ទឹមនឹងនេះដែរ កីឡាករ Greenwood កំពុងលេងខ្ចីជើងនៅក្លឹប Getafe របស់អេស្ប៉ាញ បន្ទាប់ពីកិច្ចព្រមព្រៀងដែលបានធ្វើឡើងកាលពីរដូវក្តៅមុន។

Mason Greenwood Getafe

ការរំពឹងទុកបានកើតឡើងនៅពេលដែលលោក Sir Jim Ratcliffe ដែលជាម្ចាស់ជាភាគហ៊ុនថ្មីរបស់ក្លឹបបានពិភាក្សាជាមួយកីឡាករ Greenwood ក្នុងប៉ុន្មានខែថ្មីៗនេះ ដោយបង្ហាញពីការវិលត្រឡប់ដ៏មានសក្តានុពលមកកាន់ក្លឹប Manchester United ។ ទោះបីជាយ៉ាងណាក៏ដោយ បើតាមប្រភពរបស់ HITC បានបញ្ជាក់ថា សេណារីយ៉ូបែបនេះនៅតែមិនអាចទៅរួចនៅដំណាក់កាលនេះ។

ទោះបីជាមានភាពមិនច្បាស់លាស់ជុំវិញស្ថានភាពអ្នកចាត់ការទូទៅលោក Ten Hag ដែលអាចនឹងចាកចេញពីក្លឹប Man Utd។ ខណៈពេលដែលកីឡាករ Sancho បានបង្ហាញការពេញចិត្តក្នុងការបន្តស្នាក់នៅ Dortmund និងបង្ហាញចំណាប់អារម្មណ៍តិចតួចក្នុងការវិលត្រលប់មកកាន់ United វិញ៕

Previous articleBayern ផ្តាំទៅកាន់ក្លឹប Man City រឿងចង់បានកីឡាករ Jamal Musiala ថា
Next articleChelsea គ្រោងនឹងលក់កីឡាករ ២រូបនេះ អោយបានមុនថ្ងៃ៣០ ខែមិថុនា