បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Borussia Dortmund បានធ្វើការពិភាក្សាជាមួយនឹងកីឡាករ Mats Hummels ដើម្បីបន្តនៅកុងត្រាអោយគាត់ហើយ។
មិនមានការព្រមព្រៀងនោះទេ ប៉ុន្តែជាការពិភាក្សាដ៏វិជ្ជមានរវាងក្លឹបនិងកីឡាករ ហើយភាគីទាំងអស់សង្ឃឹមថានឹងអាចឈានដល់ការព្រមព្រៀងមួយ ខណៈព័ត៌មានលម្អិតនឹងត្រូវបញ្ជាក់បន្ថែមទៀត៕



