បរទេស៖ នេះបើតាមការរាយការណ៍របស់លោក Julien Laurens អ្នកសារព័ត៌មាន ESPN បានអោយដឹងថាក្លឹប Bayern Munich មិនបានធ្វើការទំនាក់ទំនងទៅកាន់លោក Zinedine Zidane ទាក់ទង់នឹងតំណែងអ្នកចាត់ការ បន្ទាប់លោក Thomas Tuchel នឹងចាកចេញនៅចុងរដូវកាលនេះ។

លោក Zidane ដែលគ្រូបង្វឹកឆ្នើមម្នាក់ បានឈ្នះពានរង្វាន់ Champions League ចំនួន៣ដង នៅពេលគាត់ដឹកនាំក្លឹប Real Madrid ត្រូវបានគេប៉ាន់ស្មានថាជាជម្រើសក្នុងការមកកាន់តំណែងជាគ្រូបង្វឹកនៅ Bayern។ ទោះបីជាយ៉ាងណាក៏ដោយ ប្រភព ESPN បានបំភ្លឺថាមិនមានការពិភាក្សារវាងលោក Zidane និងក្លឹប Bayern Munich ទេ។ ការរំពឹងទុកនៃការតែងតាំងលោក Zidane ត្រូវបានគេមើលឃើញកាន់តែច្បាស់ ក្រោយលោក Julian Nagelsmann សម្រេចចិត្តបន្តកិច្ចសន្យារបស់គាត់ជាមួយក្រុមជម្រើសជាតិអាល្លឺម៉ង់រហូតដល់ឆ្នាំ២០២៦៕



