បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Rudy Galetti បានអោយដឹងថាកីឡាករ Antoine Griezmann បានត្រៀមរួចរាល់ហើយក្នុងការចុះហត្ថលេខាទៅលើកុងត្រារយៈពេលវែងជាមួយនឹងក្លឹប Atletico Madrid នៅខែបន្ទាប់នេះ។

កីឡាករសញ្ជាតិបារាំងរូបនេះមានកុងត្រាជាមួយនឹងក្លឹប Atletico Madrid ដល់ឆ្នាំ២០២៦ ប៉ុន្តែក្លឹបយក្សនៅអេស្ប៉ាញចង់រក្សាតារាឆ្នើមរូបនេះអោយបានយូរជាងនេះទៀត៕



