បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Cancelo បាននិយាយពាក់ព័ន្ធនឹងការ comment មួយចំនួនទាក់ទងនឹងកូនស្រីរបស់គាត់នឹងមិនទាន់នឹងកើតថា៖

“មានការមតិជូនពរកូនស្រីរបស់ខ្ញុំអោយស្លាប់ ទាំងដែលនាងមិនទាន់នឹងកើតមកផង។ ពួកគេមិននិយាយវានៅចំពោះមុខខ្ញុំនោះទេ… ប៉ុន្តែនៅក្នុងការបញ្ចេញមតិនោះ ពួកគេបានប្រមាថប្រពន្ធខ្ញុំ កូនស្រីរបស់ខ្ញុំដែលមិនទាន់កើត កូនរបស់ខ្ញុំ។ ការជូនពរទារកអោយស្លាប់គឺជារឿងធ្ងន់ធ្ងរណាស់”៕



