បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Simon Inzaghi នឹងបន្តស្នាក់នៅជាមួយនឹងក្លឹប Inter ទោះបីជាមានព័ត៌មានចចាមអារ៉ាមជាមួយនឹងតំណែងនៅក្លឹប Liverpool ក៏ដោយ ហើយប្រធានក្លឹប Inter លោក Steven Zhang បានបញ្ជាក់ថា៖
“មិនមានបញ្ហាអ្វីទាំងអស់ ពួកយើងនឹងបន្តទៅមុខជាមួយគ្នា។ គាត់ជាគ្រូបង្វឹកដ៏ល្អ។ Inzaghi នឹងបន្តស្នាក់នៅទីនេះ ដោយស្ថិតនៅក្នុងគម្រោងរបស់យើង”៕



