បរទេស៖ តារាឆ្នើមរបស់ក្រុមហង្សក្រហម Liverpool កីឡាករ Luis Diaz បានធ្វើការសម្រេចចិត្តដ៏ធំមួយទាក់ទងនឹងអនាគតរបស់ខ្លួននៅកីឡដ្ឋាន Anfield ចំពេលមានព័ត៌មានចចាមអារ៉ាមជាមួយនឹងក្លឹប Barcelona និងក្លឹប Paris Saint Germain ។

នេះបើយោងតាមការចេញផ្សាយរបស់ SPORT បានអោយដឹងថាកីឡាករ Diaz ចង់ចូលរួមជាមួយ Barcelona ក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ ខណៈដែលក្លឹបនៅអេស្ប៉ាញកំពុងស្វែងរកការពង្រឹងក្រុមដ៏សំខាន់មួយនៅមុនរដូវកាលក្រោយ។ ក្លឹប Barca មានបំណងចង់បានកីឡាករថ្មី ២-៣នាក់ក្នុងទីផ្សារដោះដូរខាងមុខនេះ ដោយក្នុងនោះតំណែងខ្សែបម្រើស្លាប និងខ្សែបម្រើជាជម្រើសអទិភាព។ តារាឆ្នើមសញ្ជាតិកូឡុំប៊ីរូបនេះត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្ទេរក្នុងប៉ុន្មានខែថ្មីៗនេះ ហើយប្រភពដដែលក៏បានបញ្ជាក់គាត់មានបំណង់ចង់ទៅចូលរួមជាមួយក្លឹបយក្សនៅអេស្ប៉ាញ៕



