PSG លែងប្រជែងយក De Jong ហើយ ព្រោះតែហេតុផលមួយនេះ

បរទេស៖ ក្លឹប Paris Saint-Germain ត្រូវបានគេរាយការណ៍ថាបានដកខ្លួនចេញពីការប្រជែងយកកីឡាករ Frenkie De Jong របស់ក្លឹប Barcelona ខណៈដែលក្លឹប Bayern Munich និង Manchester United នៅតែចាប់អារម្មណ៍ដដែរ។

Frenkie de Jong

នេះបើយោងតាមការចេញផ្សាយរបស់ SPORT បានអោយដឹងថាខ្សែបម្រើសញ្ជាតិហូឡង់ដែលក្លឹប PSG ចាប់អារម្មណ៍នាប៉ុន្មានរដូវកាលចុងក្រោយនេះ លែងជាគោលដៅសម្រាប់ពួកគេទៀតហើយ ខណៈដែលពួកគេសម្លឹងរកអ្នកជំនួសកីឡាករ Kylian Mbappe ដែលនឹងចាកចេញពីក្លឹបទៅកាន់ Real Madrid ។ ជាមួយនឹងកីឡាករ Victor Osimhen របស់ក្លឹប Napoli ជាគោលដៅចម្បងរបស់ពួកគេសម្រាប់រដូវក្តៅនេះ ដូច្នេះពួកគេនឹងមិនអាចចំណាយប្រាក់លើការផ្ទេរយកកីឡាករ De Jong បាននោះទេ ហើយទើបសម្រេចចិត្តដកខ្លួនចេញទាំងស្រុងតែម្តង៕

Previous articleកីឡាករ Luis Diaz បង្ហាញតម្រុយចង់ទៅចូលរួមជាមួយក្លឹបនៅអេស្ប៉ាញ
Next articleKalvin Phillips នឹងត្រូវវិលត្រលប់ទៅកាន់ Man City វិញនៅចុងរដូវកាលនេះ